About Me

My photo
Dear visitors. this page was created for contain anything that I like and for share any new information that I know from anywhere, otherwise if all of you want to know about anything, please don't hesitate leave me any comment and then i will try to find for you if possible......
thanks,
Sokha Nhim

Wednesday, August 22, 2012

ប្រភេទអាហារដែលអាចជួយអោយសម្រកទម្ងន់

សុខភាពគឺជារឿងដ៏សំខាន់មួយដែលមនុស្សគ្រប់រូបត្រូវយកចិត្តទុកដាក់ ហើយរូករាងគឺជា ផ្នែកមួយនៃសម្រស់ដែលស្ថិតនៅក្នុងការមើលថែរបស់មនុស្សម្នាក់ៗ ហើយរូបរាងធាត់ រឺ
ស្គមគឺអាស្រ័យ
សុខភាពគឺជារឿងដ៏សំខាន់មួយដែលមនុស្សគ្រប់រូបត្រូវយកចិត្តទុកដាក់ ហើយរូករាងគឺជា ផ្នែកមួយនៃសម្រស់ដែលស្ថិតនៅក្នុងការមើលថែរបស់មនុស្សម្នាក់ៗ ហើយរូបរាងធាត់ រឺ
ស្គមគឺអាស្រ័យទៅលើការថែរក្សា និងការជ្រើសរើសប្រភេទអាហារញ៉ាំបានត្រឹមត្រូវ​ ហើយ មានសុភាពនារីភាគច្រើនដែលតែងតែមានកង្វល់រឿងឡើងទម្ងន់ខុសប្រក្រតី នៅពេលនេះ ខ្ញុំមានដំណឹងល្អមកចែកជូនសុភាពនារីទាំងឡាយដែលមានបំណងសំរកទម្ងន់ សូមមក ពិចារណាចំពោះអាហារមួយចំនួយដែលអាចជួយសម្រកទម្ងន់បាន និងមិនប៉ះពាល់ដល់
សុខភាពថែមទៀតផង ដែលអាហារទាំងនោះមានដូចជា៖

1- ក្រូចថ្លុងៈការញ៉ាំក្រូចថ្លុង
រាល់មុនពេល​ទទួលទានអាហារអាចជួយសំរកទម្ងន់បាន ព្រោះក្រូច
ជាអាហារ បំប៉នសុខភាពមួយប្រភេទដែលសំបូរទៅដោយវីតាមីន​ C
និង​ Antioxidants និង Lycopene ជាសារជាតិធម្មជាតិ ដែលមានប្រ សិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនិងរោគមហារីក ហើយផ្លែក្រូចថ្លុងជា
ផ្លែឈើ មួយប្រភេទដែលមានសារធាតុសូដ្យូម និងជាតិស្ករទាប ដែលអាចអោយយើងទទួលទានបានជាប់ជាប្រចាំ​ដែលមិនប៉ះពាល់ ដល់ការឡើងទម្ងន់ និងមាន​ប្រយោជន៍ដល់សុខភាពថែមទៀត​ផង

តាមការសិក្សាស្រាវជ្រាវរបស់ Metabolism Link បានបញ្ជាក់ថា​ ការទទួលទានផ្លែក្រូចថ្លុង ជាប់ជាប្រចាំ អាចជួយអោយស្រកទម្ងន់បាន 4,5គីឡូ​ក្នុងរយៈពេល 12ថ្ងៃ៕

 កត្តាដែលធ្វើអោយទម្ងន់កើនឡើងខុសប្រក្រតី កើតឡើងដោយសារការទទួលទានអាហារ
ដែលមានកាល់ឡូរីខ្ពស់ហួសកំរិត ហើយមនុស្សម្នាក់ៗត្រូវទទួលទានហារដែលមានជាតិ
កាល់ឡូរីអោយបានចាប់​ពី​ 1700កាល់ឡូរី​ ទៅ 2200កាល់ឡូរីក្នុងមួយថ្ងៃ​ ហើយក្រូចថ្លុងមិន
បានកាត់បន្ថយសារធាតុបំប៉ននៅក្នុងចំណីអាហារដែលយើងបានញ៉ាំ ដើម្បីការពារមិន
អោយយើងធាត់នោះទេ តែក្រូចថ្លុងនិងជួយកាត់បន្ថយសារធាតុអ័ងស៊ុយលីនចេញពីក្នុង
ខ្លួនមនុស្ស ដែលសារធាតុមួយនេះកើតមកពីអាហារផ្សេងៗដែលមនុស្សបានទទួលទានជា
រៀងរាល់ថ្ងៃ៕
ទោះបីជាក្រូចថ្លុងអាចជួយអោយយើងសម្រកទម្ងន់បានក៏ពិតមែន​ តែវាគួបផ្សំទៅលើការ
ចេះគ្រប់គ្រងការទទួលទានអាហាររបស់យើងម្នាក់ៗជារៀងរាល់ថ្ងៃ៕


2- ត្រីសារឌី​ (ត្រីចំហុយ)
ត្រីសារឌីជាត្រីមួយប្រភេទដែលគេនិយមយកមក
ធ្វើជាត្រីខកំប៉ុង ហើយត្រីប្រភេទនេះប្រជាជនខ្មែរ
យើងនិយមហៅឈ្មោះម្យ៉ាងទៀតថា ត្រីចំហុយ៕
ត្រីប្រភេទនេះយើងឃើញមានលក់នៅស្ទើរគ្រប់ទី
កន្លែងតាមផ្សារនានា ហើយសារឌីនជាប្រភេទត្រី
ដែលគេនិយមបំផុតសំរាប់យកមកធ្វើជាត្រីខកំប៉ុង៕​
តាមការសិក្សារបស់លោក​ Jennifer Maughan​ បានបញ្ជាក់ថា ត្រីសារឌីនជាអាហារមួយប្រ
ភេទដែលមានប្រយោជន៍សំរាប់សុខភាព ជាពិសេស​ ត្រីប្រភេទនេះអាចជួយអោយសម្រក
ទម្ងន់បានថែមទៀតផង៕

អត្ថប្រយោជន៍របស់ត្រីសារឌីន

-​ អូម៉េហ្គា-3
ត្រីសារឌីនសំបូរទៅដោយសារធាតុខ្លាញ់អូម៉េហ្គា-3 ដែលជាតិខ្លាញ់ប្រភេទនេះជួយធ្វើនិង
ធ្វើអោយអាហារដែលយើងទទួលទានរឹតតែមានផលវិជ្ជមានកាន់តែប្រសើរឡើង ដែលបំ
លែងសារធាតុផ្សេងៗដែលយើងទទួលបានពីអាហារ អោយក្លាយទៅជាថាមពលសំរាប់ទ្រ
ទ្រងរាងកាយ កត្តានេះហើយដែលជាគន្លឹះសំខាន់ក្នុងការធ្វើអោយយើងស្រកទម្ងន់បាន៕

- ប្រូតេអ៊ីន
ត្រីសារឌីន ក៏សំបូរទៅដោយសារធាតុប្រូតេអ៊ីន​ ដែលសារធាតុប្រភេទនេះ អាចទ្រទ្រង់រាង
កាយរបស់យើងអោយមានកំលាំងបានយូរអង្វែងបន្ទាប់ពីបានទទួលទានអាហាររួច ជាពិ
សេសជាតិប្រូតេអ៊ីនដែលមាននៅក្នុងត្រីសារឌីនអាចជួយកាត់បន្ថយសារធាតុតេលិកានៅ
ក្នុងខ្លួនយើង ដែលតេលិកានេះហើយគឺជាសារធាតុម្យ៉ាងដែលមានតួនាទីធ្វើអោយមនុស្ស
ធាត់ ក្រៅពីនេះវាអាចជួយបង្កើនសារធាតុជាសិកា ដែលជាសារធាតុផ្តល់ថាមពលដល់រាង
កាយមនុស្ស៕ 







3-តែបៃតងនិងក្រូចឆ្មា
អាហារបំប៉នសុខភាពបែបធម្មជាតិដែលមានធាតុផ្សំច្រើនប្រភេទ ត្រូវបានគេរកឃើញនៅ
ក្នុងតែបៃតងដែលផ្សំជាមួយក្រូចឆ្មា ហើយតាមការសិក្សាស្រាវជ្រាវរបស់​Purdue University
research​ បានបញ្ជាក់ថាតែបៃតងអាចជួយដល់ការរំលាយអាហារ និងប្រយុទ្ធប្រឆាំងនិងមេ
រោគ ហើយជាពិសេសការញ៉ាំតែបៃតងជាមួយក្រូចឆ្មាអាចជួយរំញោចដល់សុខភាពផ្លូវភេទ
អោយរឹតតែប្រសើរឡើងថែមទៀតផង៕

- តែបៃតងជួយអោយស្រកទម្ងន់
តាមការសិក្សាចេញពីប្រភពដដែលបានបញ្ជាក់ថា ការញ៉ាំតែបៃតងជាប្រចាំពី 3-5 ពែងក្នុង
មួយថ្ងៃអាចជួយអោយស្រកទម្ងន់បាន 4,6 ភាគរយនៃទម្ងន់រាងកាយសរុប ហើយការស្រាវ
ជ្រាវនោះក៏បានបញ្ជាក់ផងដែរថា ការញ៉ាំតែបៃតងចាប់ពី 2-4 ពែងជាប្រចាំជារៀងរាល់ថ្ងៃ
អាចកាត់បន្ថយជាតិកាល់ឡូរីបាន ដែលជាហេតុធ្វើអោយមិនឡើងទម្ងន់ និងអាចរក្សារូប
រាងបានយ៉ាងល្អប្រសើរ ពីព្រោះតែបៃតងអាចការពារមិនអោយសារធាតុកាល់ឡូរីដែល
យើងទទួលបាន សំយោគទៅជាជាតិអាស៊ីដ ដែលបង្កអោយមានផលប៉ះពាល់ដល់រៀង
កាយ ក្រៅពីនោះវាអាចជួយកាត់បន្ថភាពតប់ប្រម៉ល់ និងអាការៈគិតច្រើន ជាពិសេសការ
ពារមិនអោយដុះក្បាលពោះ៕

- តែបៃតងបង្កើនប្រព័ន្ធប្រឆាំងមេរោគ
តែបៃតងមានជាតិកាហ្វេអ៊ីនតិចជាងតែខ្មៅ ព្រោះវាសំបូរទៅដោយជាតិគីមីផូលីហ្វីណុល
ដែលជាគីមីម្យ៉ាងមានប្រយោជន៍ដល់រាងកាយមនុស្ស គីមីប្រភេទនេះអាចទប់ស្កាត់ពពួក
រ៉ាឌីកាល់ផ្សេងៗដែលបំផ្លាញកោសិកានិងឌីអិនអេ (DNA) ហើយតែបៃតងអាចជួយសំរួល
ដល់ប្រព័ន្ធសសៃឈាមអោយដំណើរការបានល្អដែលនេះជាកត្តាល្អមួយដែលអាចទប់
ទល់និងជំងឺបេះដូង ពិសេសជាងនេះទៅទៀត ជាតិគីមីធម្មជាតិនៅក្នុងតែបៃតងអាចការ
ពារជំងឺមហារីក និងពន្យានូវការរីកធំធាត់នៃជំងឺទឹកនោមផ្អែមបានទៀតផង៕

- អត្ថប្រយោជន៍តែបៃតងលាយទឹកក្រូចឆ្មា

ការញ៉ាំតែបៃតងលាយជាមួយទឹកក្រូចឆ្មាអោយបាន​ 5ដង​ ក្នុងមួយថ្ងៃអាចជួយពង្រឹងប្រ
ព័ន្ធការពារមេរោគអោយធ្វើការបានរឹតតែប្រសើរឡើង ហើយតាមការណែនាំរបស់ក្បួយ
វេជ្ជសាស្រ្ត យុវវ័យគ្រប់រូបគួរតែញ៉ាំវាអោយបានទៀតទាត់ជារៀងរាល់ថ្ងៃ ពីព្រោះវាផ្តល់
សារជាតិវីតាម៉ីនស៊ីធម្មជាតិដល់រាងកាយ៕

-​ តែបៃតងមិនមែនសំរាប់មនុស្សគ្រប់រូប
ទោះបីជាអាហារនីមួយៗមានគុណសម្បត្តិល្អសំរាប់សុខភាពយ៉ាងណាក៏ដោយ តែវាក៏
គុណវិបត្តិផ្តល់អោយរាងកាយមនុស្សផងដែរ ចំណែកឯតែបៃតងក៏ដូច្នោះដែរ សំរាប់អ្នក
អ្នកដេលមានបញ្ហាដំបៅក្រពះ និងរោគទាក់ទងនិងប្រព័ន្ធសសៃប្រសាទ​ សូមកុំទទួល
ទានពីព្រោះវាអាចធ្វើអោយវាមានការប្រឆាំងទៅនិងការព្យាបាលជំងឺរបស់អ្នក៕
សូមចងចាំថាតែបៃតងមានជាតិកាហ្វេអ៊ីនតិចជាងតែខ្មៅ ប៉ុន្តែបើយើងញ៉ាំច្រើនហួសកំ
រិតវាធ្វើអោយយើងគេងមិនលួក មនុស្សម្នាក់ៗមិនគួរទទួលទានជាតិកាហ្វេអ៊ីនលើសពី 400មីលីក្រាមក្នុងមួយថ្ងៃ ហើយជាតិកាហ្វេអ៊ីននៅក្នុងតែបៃតងមាន 32មីលីក្រាមក្នុង
មួយពែង៕



Ref.
http://www.3fatchicks.com/how-grapefruit-helps-you-lose-weight/
http://www.life123.com/health/weight-loss/super-foods-weight-loss/sardines.shtml
http://www.truelemon.com/live-healthy/slimming-down/586-how-green-tea-with-true-lemon-boosts-weight-loss-health-.html