About Me

My photo
Dear visitors. this page was created for contain anything that I like and for share any new information that I know from anywhere, otherwise if all of you want to know about anything, please don't hesitate leave me any comment and then i will try to find for you if possible......
thanks,
Sokha Nhim

Monday, April 2, 2012

          ចំពោះយុវវ័យដែលមានបំណងប្រាថ្នាចង់អោយសក់ទន់ភ្លឺរលោងដូចធម្មជាតិនោះ ពេលនេះវាមិនមែនជាបញ្ហាពិបាកទៀតទេ     ប្រសិនបើយើងដឹងពីអាថ៍កំបាំងថែរក្សាសក់ តាមបែបក្បួនធម្មជាតិ៕   ក្រូចឆ្មាជាផ្លែឈើក្នុងស្រុកមួយប្រភេទដែលងាយស្រួលរកបំផុត និងមានស្ទើរគ្រប់ទីកន្លែង៕      តើមិត្តយុវវ័យដឹងទេថាទឹកក្រូចឆ្មាមានគុណសម្បត្តិក្នុងការ
ជួយថែរក្សាសក់អោយភ្លឺរលោងព្រមទាំងជួយថែរក្សាស្បែកក្បាលមិនអោយមានអងែ្គរទៀតផង     ជាពិសេស សំរាប់អ្នកដែលមានបញ្ហាស្បែកក្បាលមានអងែ្គរ    ក៏អាចចាប់ផ្តើមបាន តាមរយៈរូបមន្ត ដ៏ងាយៗនេះផងដែរ៕             មុននិងធ្វើការព្យាតាមវិធីងាយៗដូចដែលយើងខ្ញុំបានជម្រាបជូន     ដំបូងមិត្តទាំង អស់ត្រូវតែស្គាល់ប្រភេទស្បែកក្បាលរបស់ខ្លួនជាមុនសិនថា   ជាប្រភេទស្បែកក្បាលដែល មានសំណើមរឺស្ងួត     ហើយដើម្បីដឹងពីប្រភេទស្បែកក្បាលរបស់យើងជាដំបូងគឺបន្តាប់ពី ងូតទឹកជំរះសក់   30នាទី   សូមយកដៃទៅស្ទាបស្បែកក្បាលហើយធ្វើការសង្កេតទៅលើដៃ របស់យើងថាវាមានជាតិសំណើម​រឺអត់​   ប្រសិនបើសង្កេតឃើញថា មានជាតិប្រេងនៅចុង ម្រាមដៃនោះបញ្ជាក់ថាស្បែកក្បាលរបស់យើងជាប្រភេទដែលមានជាតិខ្លាញ់ច្រើន  ដូច្នេះ យើងត្រូវតែរកផលិតណាមួយដែលមានគុណសម្បត្តិគ្រប់គ្រាន់   ដើម្បីព្យាបាលនិងការពារ សក់មិនអោយជ្រុះ៕             ក្រូចឆ្មាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយជំរុះកោសិការចាស់និងបង្កើ់តកោសិការថ្មី ដែលជាហេតុធ្វើអោយសក់ភ្លឺទន់រលោង​ ម្យ៉ាងទៀតក្រូចឆ្មាមានជាតិអាសីដធម្មជាតិដែល អាចជួយការពារមិនអោយមានមេរោគ       និងកាត់បន្ថយជាតិខ្លាញ់ ​​​  ព្រមទាំងជួយកំចាត់ អង្គែរចេញពី​ស្បែក​ក្បាលថែមទៀតផង​    ហើយវិធីប្រើប្រាស់ងាយស្រួលបំផុតដោយគ្រាន់ តែយកទឹកក្រូចឆ្មា  8ស្លាបព្រាបាយហើយលាយជាមួយទឹកស្អាតបន្ទាប់មកយកមកអប់សក់ ទុករយៈពេលពីរទៅបីម៉ោងទើបសំអាតចេញ៕ គ្រាន់តែវិធីងាយៗបែបនេះអាចជួយកំចាត់ អង្គែនៅស្បែកក្បាលរបស់អ្នក  ព្រមទាំងធ្វើអោយមិត្តទាំងអស់មានសសៃសក់ទន់ភ្លឺរលោង ទៀតផង៕ សូមអរគុណ សុខា

1 comment:

welcome 2 my page...