About Me

My photo
Dear visitors. this page was created for contain anything that I like and for share any new information that I know from anywhere, otherwise if all of you want to know about anything, please don't hesitate leave me any comment and then i will try to find for you if possible......
thanks,
Sokha Nhim

Tuesday, August 28, 2012

អត្ថប្រយោជន៍របស់តែបៃតង


3-តែបៃតងនិងក្រូចឆ្មា
អាហារបំប៉នសុខភាពបែបធម្មជាតិដែលមានធាតុផ្សំច្រើនប្រភេទ ត្រូវបានគេរកឃើញនៅ
ក្នុងតែបៃតងដែលផ្សំជាមួយក្រូចឆ្មា ហើយតាមការសិក្សាស្រាវជ្រាវរបស់​Purdue University
research​ បានបញ្ជាក់ថាតែបៃតងអាចជួយដល់ការរំលាយអាហារ និងប្រយុទ្ធប្រឆាំងនិងមេ
រោគ ហើយជាពិសេសការញ៉ាំតែបៃតងជាមួយក្រូចឆ្មាអាចជួយរំញោចដល់សុខភាពផ្លូវភេទ
អោយរឹតតែប្រសើរឡើងថែមទៀតផង៕

- តែបៃតងជួយអោយស្រកទម្ងន់
តាមការសិក្សាចេញពីប្រភពដដែលបានបញ្ជាក់ថា ការញ៉ាំតែបៃតងជាប្រចាំពី 3-5 ពែងក្នុង
មួយថ្ងៃអាចជួយអោយស្រកទម្ងន់បាន 4,6 ភាគរយនៃទម្ងន់រាងកាយសរុប ហើយការស្រាវ
ជ្រាវនោះក៏បានបញ្ជាក់ផងដែរថា ការញ៉ាំតែបៃតងចាប់ពី 2-4 ពែងជាប្រចាំជារៀងរាល់ថ្ងៃ

អាចកាត់បន្ថយជាតិកាល់ឡូរីបាន ដែលជាហេតុធ្វើអោយមិនឡើងទម្ងន់ និងអាចរក្សារូប

រាងបានយ៉ាងល្អប្រសើរ ពីព្រោះតែបៃតងអាចការពារមិនអោយសារធាតុកាល់ឡូរីដែល
យើងទទួលបាន សំយោគទៅជាជាតិអាស៊ីដ ដែលបង្កអោយមានផលប៉ះពាល់ដល់រៀង
កាយ ក្រៅពីនោះវាអាចជួយកាត់បន្ថភាពតប់ប្រម៉ល់ និងអាការៈគិតច្រើន ជាពិសេសការ
ពារមិនអោយដុះក្បាលពោះ៕

- តែបៃតងបង្កើនប្រព័ន្ធប្រឆាំងមេរោគ
តែបៃតងគ្មានជាតិកាហ្វេអ៊ីនដូចតែខ្មៅទេ ពីព្រោះវាសំបូរទៅដោយជាតគីមីផូលីហ្វីណុល
ដែលជាគីមីម្យ៉ាងមានប្រយោជន៍ដល់រាងកាយមនុស្ស គីមីប្រភេទនេះអាចទប់ស្កាត់ពពួក
រ៉ាឌីកាល់ផ្សេងៗដែលបំផ្លាញកោសិកានិងឌីអិនអេ (DNA) ហើយតែបៃតងអាចជួយសំរួល
ដល់ប្រព័ន្ធសសៃឈាមអោយដំណើរការបានល្អដែលនេះជាកត្តាល្អមួយដែលអាចទប់
ទល់និងជំងឺបេះដូង ពិសេសជាងនេះទៅទៀត ជាតិគីមីធម្មជាតិនៅក្នុងតែបៃតងអាចការ
ពារជំងឺមហារីក និងពន្យានូវការរីកធំធាត់នៃជំងឺទឹកនោមផ្អែមបានទៀតផង៕

- អត្ថប្រយោជន៍តែបៃតងលាយទឹកក្រូចឆ្មា

ការញ៉ាំតែបៃតងលាយជាមួយទឹកក្រូចឆ្មាអោយបាន​ 5ដង​ ក្នុងមួយថ្ងៃអាចជួយពង្រឹងប្រ
ព័ន្ធការពារមេរោគអោយធ្វើការបានរឹតតែប្រសើរឡើង ហើយតាមការណែនាំរបស់ក្បួយ
វេជ្ជសាស្រ្ត យុវវ័យគ្រប់រូបគួរតែញ៉ាំវាអោយបានទៀតទាត់ជារៀងរាល់ថ្ងៃ ពីព្រោះវាផ្តល់
សារជាតិវីតាម៉ីនស៊ីធម្មជាតិដល់រាងកាយ៕

-​ តែបៃតងមិនមែនសំរាប់មនុស្សគ្រប់រូប
ទោះបីជាអាហារនីមួយៗមានគុណសម្បត្តិល្អសំរាប់សុខភាពយ៉ាងណាក៏ដោយ តែវាក៏
គុណវិបត្តិផ្តល់អោយរាងកាយមនុស្សផងដែរ ចំណែកឯតែបៃតងក៏ដូច្នោះដែរ សំរាប់អ្នក
អ្នកដេលមានបញ្ហាដំបៅក្រពះ និងរោគទាក់ទងនិងប្រព័ន្ធសសៃប្រសាទ​ សូមកុំទទួល
ទានពីព្រោះវាអាចធ្វើអោយវាមានការប្រឆាំងទៅនិងការព្យាបាលជំងឺរបស់អ្នក៕
សូមចងចាំថាតែបៃតងមានជាតិកាហ្វេអ៊ីនតិចជាងតែខ្មៅ ប៉ុន្តែបើយើងញ៉ាំច្រើនហួសកំ
រិតវាធ្វើអោយយើងគេងមិនលួក មនុស្សម្នាក់ៗមិនគួរទទួលទានជាតិកាហ្វេអ៊ីនលើសពី 400មីលីក្រាមក្នុងមួយថ្ងៃ ហើយជាតិកាហ្វេអ៊ីននៅក្នុងតែបៃតងមាន 32មីលីក្រាមក្នុង
មួយពែង៕




Ref.
http://www.truelemon.com/live-healthy/slimming-down/586-how-green-tea-with-true-lemon-boosts-weight-loss-health-.html

2 comments:

welcome 2 my page...